ស្វែងយល់ពី ជម្ងឺអេបូឡា
ប្រភពពី nihe.org.vn |
ជម្ងឺអេបូឡា ជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួនបង្កឡើងដោយវីរុសអេបូឡា។ ជម្ងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាលហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
រោគសញ្ញា
អ្នកជម្ងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជម្ងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀតដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។ អ្នកជម្ងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជម្ងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតាការហូរឈាមបញ្ជាក់ជម្ងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
មូលហេតុ
ជម្ងឺអេបូឡាបង្កឡើងដោយវីរុសបួនប្រភេទដែលរួមមាន Bundibugyo virus, Sudan virus, Taï virus និងមួយទៀតត្រូវបានគេហៅត្រឹមតែវីរុសអេបូឡា។
ការចម្លង
ជម្ងឺអេបូឡាត្រូវបានគេជឿថាកើតមានឡើងក្រោយពីវីរុសអេបូឡាបានឆ្លងចូលទៅមនុស្សដោយការប៉ះពាល់នឹងវត្ថុរាវរបស់សត្វដែលមានជម្ងឺនេះ។ ការចម្លងពីមនុស្សទៅមនុស្សកើតមានតាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងឈាម រឺវត្ថុរាវផ្សេងទៀតរបស់អ្នកដែលមានជម្ងឺ រឺក៏ឧបករណ៍វេជ្ចសាស្ត្រដែលមិនបានសម្អាតបានល្អ។ សាកសពអ្នកដែលបានស្លាប់ដោយជម្ងឺនេះក៏នៅតែអាចចម្លងមេរោគបានដែរ។ ទឹកកាមរបស់អ្នកជម្ងឺអាចផ្ទុកមេរោគរហូតដល់ទៅ៥០ថ្ងៃបន្ទាប់ពីបានជាដាច់ទាំងស្រុង។
ការការពារ
ជម្ងឺអេបូឡាជាជម្ងឺឆ្លង ហើយការការពាររួមមាន
១ ចៀសវាងប៉ះពាល់ឈាម រឺធាតុរាវផ្សេងទៀត រួមទាំងពីសាកសព និងវត្ថុដែលបានប៉ះពាល់នឹងធាតុរាវ។
២ ដាក់អ្នកជម្ងឺឲនៅដាច់ដោយឡែក, និងចៀសវាងប៉ះពាល់សត្វប្រចៀវ និងពានរ រួមទាំងសាច់ឆៅ និងធាតុរាវរបស់សត្វទាំងនេះ។
ការព្យាបាល
បច្ចុប្បន្ននេះ ពុំមានឱសថអ្វីមួយដែលអាចព្យាបាលជម្ងឺអេបូឡាបានទាំងស្រុងទេ។ ការព្យាបាលតែងមានលក្ខណៈគាំទ្រ រួមមានចៀសវាងការចម្លង រក្សាលំនឹងធាតុរាវ គ្រប់គ្រងការឈឹចាប់ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០១៤ វេជ្ជបណ្ឌិតជនជាតិអាមេរិកពីរនាក់បានឆ្លងជម្ងឺនេះ ហើយបានជាពីជម្ងឺ ដោយបានទទួលឱសថបែបពិសោធន៍ឈ្មោះ ZMapp ដែលកាលពីមុនមកមិនដែលបានសាកល្បងលើមនុស្ស។[៦] ហេតុការណ៍នេះធ្វើឲមានការតិះដៀលមួយចំនួន ហើយក្រោយមកអង្គការសុខភាពពិភពលោកបានសម្រេចចិត្តអនុញ្ញាតដាក់ឲប្រើបាន។
ប្រភពពី wikipedia
ស្វែងយល់ពី ជម្ងឺអេបូឡា
Reviewed by KID TV LIVE
on
21 June
Rating:
No comments: