អ្វីទៅជាជម្ងឺឆ្កែឆ្គួត? ហើយឆ្លងមកពីណា? ដោយសារសត្វអ្វីខ្លះខាំ? ហើយច្រើនកើតនៅប្រទេសណា?
ជម្ងឺឆ្កែឆ្កួត (Rabies) គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត។
អាការៈរោគដំបូងៗអាចមានជាអាទិ៍ៈ ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។ អាការៈរោគទាំងនេះមានបន្តដោយអាការៈរោគមួយ ឬច្រើនដូចតទៅ: ចលនាដោយបង្ខំ, ឥរិយាបថសប្បាយលីលា, ខ្លាចទឹក, មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន, វង្វេងវង្វាន់, និងការបាត់បង់ស្មារតី (ឡប់ៗលែងដឹងខុសត្រូវ)។ បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជម្ងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។ រយៈពេលនៃការកកើតជម្ងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតាគឺមានចាប់ពីមួយទៅបីខែ។ ម្យ៉ាងវិញទៀត រយៈពេលនេះអាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ។ រយៈពេលនេះអាស្រ័យលើចម្ងាយដែលមេរោគត្រូវតែចូលទៅដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។
ជម្ងឺឆ្កែឆ្កួត (Rabies) មានការចម្លងទៅមនុស្សតាមរយៈសត្វ។ ជម្ងឺឆ្កែឆ្កួត (Rabies) អាចមានការចម្លងទៅបាននៅពេលដែលសត្វដែលមានផ្ទុកមេរោគនោះអេះ ឬខាំសត្វមួយផ្សេងទៀត ឬមនុស្ស។លើសពីនេះ ទឹកមាត់ដែលចេញពីសត្វមានផ្ទុកមេរោគនេះអាចចម្លងរោគឆ្កែឆ្កួតបាន បើទឹកមាត់ជ្រាបចូលទៅប៉ះនឹងភ្នាសសើមផ្នែកខាងក្នុងសត្វមួយផ្សេងទៀត ឬមនុស្ស។ ករណីរោគឆ្កែឆ្កួតភាគច្រើនដែលមានលើមនុស្សគឺបណ្ដាលមកពីឆ្កែខាំ។ ជាង 99% នៃករណីរោគឆ្កែឆ្កួតនៅបណ្ដាប្រទេសដែលជារួមមានសត្វឆ្កែមានរោគឆ្កែឆ្កួតគឺបណ្ដាលមកពីឆ្កែខាំ។ នៅទ្វីបអាមេរិក, សត្វប្រជៀវគឺជាមូលហេតុរួមភាគច្រើនបំផុតនៃជម្ងឺឆ្កែឆ្កួត ហើយមានតិចជាង 5% នៃករណីរោគឆ្កែឆ្កួតមានលើមនុស្សដែលចេញមកពីសត្វឆ្កែ។ ពពួកសត្វកកេរកម្រងមានការឆ្លងរោគឆ្កែឆ្កួតណាស់។ មេរោគឆ្កែឆ្កួតចូលទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទសាច់ដុំ និងកោសិកាវិញ្ញាណផ្នែកខាងចុង។ គេគ្រាន់តែអាចធ្វើរោគវិនិច្ឆ័យសម្រាប់ជម្ងឺនេះ នៅក្រោយពេលចាប់ផ្ដើមមានអាការៈរោគនានាប៉ុណ្ណោះ។
កម្មវិធីត្រួតពិនិត្យ និងចាក់ថ្នាំសត្វ រហូតមកទល់ពេលនេះបានបន្ថយហានិភ័យនៃជម្ងឺឆ្កែឆ្កួតនៅតាមតំបន់មួយចំនួននៃពិភពលោក។ ការធ្វើឲ្យស៊ាំនឹងរោគមុននឹងកើតចេញរោគនេះមានការណែនាំប្រាប់ដល់មនុស្សទាំងឡាយណាដែលមានហានិភ័យខ្ពស់។ ក្រុមមនុស្សដែលមានហានិភ័យខ្ពស់រួមមានអ្នកដែលធ្វើការងារផ្ទាល់ជាមួយនឹងពពួកសត្វប្រជៀវ ឬពួកអ្នកចំណាយពេលយូរនៅតាមកន្លែងដែលសំបូរទៅដោយមេរោគនៃជម្ងឺឆ្កែឆ្កួត។ នៅក្នុងខ្លួនមនុស្សដែលបានប្រឈមទៅនឹងរោគឆ្កែឆ្កួត វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត និងជួលកាល អង្គបដិបក្ខប្រាណនៅក្នុងឈាមដែលប្រឆាំងមេរោគ នឹងមានប្រសិទ្ធភាពក្នុងការបង្ការជម្ងឺទៅបាន បើមនុស្សនោះទទួលបានការព្យាបាលនៅមុនពេលចាប់ផ្ដើមមានរោគសញ្ញាជម្ងឺឆ្កែឆ្កួត។ ការលាងត្រង់កន្លែងមានស្នាមខាំ និងស្នាមខ្វាចដាច់រយៈពេល 15 ដោយប្រើសាប៊ូ និងទឹក ប៉ូវីដូន អ៊ីយ៉ូឌីន (PVP-I) ឬម្សៅសាប៊ូ ដោយសារវាអាចនឹងសម្លាប់មេរោគដែលលើសពីនេះបង្ហាញឲ្យនូវប្រសិទ្ធភាពតិចតួចនៅក្នុងការការពារដល់ការឆ្លងមេរោគឆ្កែឆ្កួត។ រហូតមកទល់ពេលនេះ មានមនុស្សតិចតួចប៉ុណ្ណោះដែលបានរស់រួចជីវិតពីការឆ្លងរោគឆ្កែឆ្កួតប៉ុណ្ណោះ ហើយនេះក៏ដោយសារមានការព្យាបាលវែងឆ្ងាយច្រើនដែលគេដឹងថាជារយៈពេលពិសោធន៍ព្យាបាលមនុស្សដែលមានការឆ្លងមេរោគឆ្កែឆ្កួត វិធីព្យាបាលរោគឆ្កែឆ្កួតរបស់មីលវ៉ូគី (Milwaukee)។
ជម្ងឺឆ្កែឆ្កួត (Rabies) បណ្ដាលឲ្យមានការស្លាប់បាត់ជីវិតមនុស្សចំនួនប្រហែលពី 26,000 ទៅ 55,000 នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ចំនួនជាង 95% នៃការស្លាប់ទាំងនេះកើតមានឡើងនៅទ្វីបអាស៊ី និងអាហ្រិក។ ជម្ងឺឆ្កែឆ្កួត (Rabies) កើតមាននៅជាង 150 ប្រទេស និងនៅគ្រប់ទ្វីបទាំងអស់ ដោយលើកលែងតែទ្វីបអង់តាក់ទិកចេ។ មនុស្សចំនួនជាង 3 លាននាក់ដែលរស់នៅតាមតំបន់នានានៃពិភពលោកដែលមានកើតឡើងនូវជម្ងឺឆ្កែឆ្កួត។ នៅតាមតំបន់ភាគច្រើននៃទ្វីបអឺរ៉ុប និងប្រទេសអូស្ត្រាលី ជម្ងឺឆ្កែឆ្កួតគ្រាន់តែមាននៅលើពពួកសត្វប្រជៀវប៉ុណ្ណោះ។ បណ្ដាប្រទេសដីកោះតូចៗជាច្រើនមិនមាននូវជម្ងឺឆ្កែឆ្កួតអ្វីឡើយ។ ប្រភពពី wikipedia

រូបភាំពពី http://wikisickness.com |

រូបភាំពពី http://reidhospitalse3.adam.com |

រូបភាំពពី www.elsevier.com |
ជម្ងឺឆ្កែឆ្កួត (Rabies) បណ្ដាលឲ្យមានការស្លាប់បាត់ជីវិតមនុស្សចំនួនប្រហែលពី 26,000 ទៅ 55,000 នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ចំនួនជាង 95% នៃការស្លាប់ទាំងនេះកើតមានឡើងនៅទ្វីបអាស៊ី និងអាហ្រិក។ ជម្ងឺឆ្កែឆ្កួត (Rabies) កើតមាននៅជាង 150 ប្រទេស និងនៅគ្រប់ទ្វីបទាំងអស់ ដោយលើកលែងតែទ្វីបអង់តាក់ទិកចេ។ មនុស្សចំនួនជាង 3 លាននាក់ដែលរស់នៅតាមតំបន់នានានៃពិភពលោកដែលមានកើតឡើងនូវជម្ងឺឆ្កែឆ្កួត។ នៅតាមតំបន់ភាគច្រើននៃទ្វីបអឺរ៉ុប និងប្រទេសអូស្ត្រាលី ជម្ងឺឆ្កែឆ្កួតគ្រាន់តែមាននៅលើពពួកសត្វប្រជៀវប៉ុណ្ណោះ។ បណ្ដាប្រទេសដីកោះតូចៗជាច្រើនមិនមាននូវជម្ងឺឆ្កែឆ្កួតអ្វីឡើយ។ ប្រភពពី wikipedia
រូបភាំពពី http://www.wikihow.com |
អ្វីទៅជាជម្ងឺឆ្កែឆ្គួត? ហើយឆ្លងមកពីណា? ដោយសារសត្វអ្វីខ្លះខាំ? ហើយច្រើនកើតនៅប្រទេសណា?
Reviewed by KID TV LIVE
on
23 June
Rating:
No comments: