ដើមកំណើតខ្មែរឥស្សរៈ
កំណកំណើត
ចលនាតស៊ូដំបូងនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយបច្ឆាជនដ៏មានឥទ្ធិពលម្នាក់របស់អភ័យ ធីបេស “បែន” ឈ្មោះ ប៉ុក គុណ ឬ ប៉ុក ផល្គុណ ហៅតាត្រឡាច។ គាត់ និងបក្សពួកបានដាក់ឈ្មោះថា “ចលនាខ្មែរឥស្សរៈ” មានមូលដ្ឋានបង្អែកនៅខេត្តបាត់ដំបង ដែលកាលនោះជាដែនដីស្ថិតនៅក្រោមការ ត្រួតត្រារបស់ថៃ មួយរយៈពេលខ្លី ឆ្លៀតពេលដែលបារាំងចាញ់ដៃក្នុងសង្គ្រាមលោកលើកទី២ និងត្រូវ ស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចយោធាជប៉ុន។ ចលនានេះ មានទីស្នាក់ការធំនៅផ្ទះអ្នក ល៉្មាយ ដែល ជាកូនស្រីម្នាក់នៃត្រកូល “កថាថន” ដែលជាបច្ឆាជនរបស់អភ័យធីបេស “បែន” ដែរ។ តា ត្រឡាច បានតាំងមេដឹកនាំផ្ទាល់ ដែលជាអតីតគ្រូបង្រៀនម្នាក់ ឈ្មោះ រស់ យឿន និងភូឈួយរបស់គាត់ ឈ្មោះ បូរិន។ ចលនាខ្មែរឥស្សរៈបានធ្វើប្រតិបត្តិការតែនៅក្នុងតំបន់ទីរួមខេត្ត និងជាយទីក្រុងបាត់ដំបង ពិសេស នៅម្ដុំ វត្តក្តាំងងារ វត្តលៀប និងវត្តពិភិទ្ឋរង្សី ហៅវត្តកំភិត។
នៅក្នុងស្នាដៃ “ចរិតខ្មែរ” របស់គាត់, លោក ប៊ុណ្ណ ចន្ទម៊ុល ពិតជាមិនបានបង្ហាញកំណើតដើមទង របស់ខ្មែរឥស្សរៈឱ្យបានជាក់ច្បាស់នោះទេ ហេតុដូច្នេះហើយ ទើបមានអ្នកអានជាច្រើនយល់ថា រូបគាត់ តែម្នាក់ ដែលជាមេផ្ដួចផ្ដើមបង្កើតចលនាឥស្សរៈដំបូងៗនោះ។ ម៉្យាងទៀត ទាក់ទិននឹងបញ្ហា វាក្យសព្ទ “ឥស្សរៈ” នេះ គាត់បានឱ្យនិយមន័យថា “ធំ, មិនកញ្ជះគេ, ជាអ្នកជា។ ដូច្នេះ ខ្មែរឥស្សរៈ គឺជាក្រុមខ្មែរ ដែលជាម្ចាស់លើខ្លួនឯង គ្មាននៅក្រោមអំណាចនរណា, ជាខ្មែរមានឯករាជ្យ, មានសេរីភាព, មានសិទ្ធិ គ្រប់គ្រាន់ជាខ្មែរ”។ តើដោយសារ ខ្មែរឥស្សរៈ ជាខ្មែរមិនកញ្ជះ ឬ នៅក្រោមបង្គាប់គេដូច្នេះហើយឬ ដែលបណ្តាលឱ្យពួកមេដឹកនាំខ្មែរឥស្សរៈមិនរវល់ទៅពឹងពាក់កម្លាំង ឬជំនួយពីបរទេស ដែលអាចនាំឱ្យ ពួកគេធ្លាក់ក្នុងអន្លង់ ឬនឹមត្រួតត្រារបស់បរទេសនោះ? ម៉្លោះហើយ ដើម្បីជំនួសជំនួយបរទេស តើពួកគេ ត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើការតស៊ូបាន។
សមាជិក និងការរីកលូតលាស់
មានហេតុផលជាច្រើនដែលផ្ដល់ឱកាសឱ្យចលនាខ្មែរឥស្សរៈរីកធំធាត់ និងប្រមូលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ។ មូលហេតុមួយក្នុងចំណោមហេតុផលសំខាន់ៗបំផុត គឺដោយសារការ គាបសង្កត់ពីសំណាក់បារាំង។ ដូចដែលគេបានដឹង មានមន្ត្រី អាណានិគមបារាំងមួយចំនួនធំ តែងធ្វើការ គាបសង្កត់ ទារពន្ធដារធ្ងន់ធ្ងរមកលើប្រជារាស្ត្រខ្មែរក្រីក្រ។ ដូច្នេះហើយ ទើបមានការតស៊ូវាយបារាំងឆ្នាំ ១៩៨៤-១៩៨៦ ព្រឹត្តិការណ៍១៩១៦ ព្រឹត្តិការណ៍សម្លាប់លោកបារដេសឆ្នាំ១៩២៥ និងបាតុកម្មឆត្រ របស់ព្រះសង្ឃឆ្នាំ១៩៤២ជាដើម។ ទាំងនេះ អាចជាមូលហេតុសមរម្យសម្រាប់ប្រជារាស្ត្រខ្មែរក្រោកឈរឡើង ប្រឆាំងបារាំង។
លើសពីនេះទៅទៀត ក្រោយការចាប់ខ្លួនរបស់អាចារ្យ ហែម ចៀវ នៅឆ្នាំ១៩៤២ក៏បានជំរុញឱ្យ ព្រះសង្ឃខ្មែរជាច្រើន រត់ចូលរួមជាមួយចលនានេះដែរ។ ការភ័យខ្លាចបណ្ដាលមកពីការមានការរំលោភបំពានពីសំណាក់បារាំង ដូចជាគំរូក្នុងការតាមចាប់ខ្លួនជនស្នេហាជាតិ ប៉ាច ឈឺន និងចុងក្រោយការចាប់ខ្លួនលោក ស៊ឺង ង៉ុកថាញ់ នាឆ្នាំ១៩៤៥ ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត នាពេលបារាំងវិលមកកម្ពុជា ជា លើកទី២ បានបង្ខំឱ្យកូនចៅ បក្សពួករបស់គាត់ រត់ទៅខេត្តបាត់ដំបង និង ចូលព្រៃរួបរួម ជាចលនាតស៊ូឥស្សរៈ ដើម្បីជាការដោះគេចខ្លួន និងបុព្វហេតុដ៏សមស្របមួយ គឺតស៊ូដណ្ដើមឯករាជ្យជាតិ នោះសម្រាប់ ពួកអ្នកចេះដឹង។ ដូច្នេះមធ្យោបាយ ដ៏ល្អបំផុតសម្រាប់ពួកគេ គឺចាប់កាន់អាវុធប្រឆាំងបារាំង។
ប៉ុន្តែបើតាមលោក វ.ម. រេឌ្ឌី (V.M. Reddi) យល់ថា ការចុះសន្ធិសញ្ញា ម៉ូឌុស វីវ៉ង់ឌី (Modus Vivendi) (កិច្ចសន្យាបណ្តោះអាសន្ន) ដែលទទួលស្គាល់កាវិលត្រឡប់របស់បារាំង មកកាន់ប្រទេសកម្ពុជា នាខែមករាឆ្នាំ១៩៤៦ នោះ បានបញ្ឆេះអ្នកមិនពេញចិត្តនឹងរដ្ឋការបារាំង ឱ្យមានចំនួនកាន់តែច្រើនឡើង នាំគ្នាប្រឆាំងបារាំង ជាមួយខ្មែរឥស្សរៈដែរ។ ប៉ុន្តែ បើតាមលោក ចន កូស (Jonh Coast) លើកឡើងថា “ខ្មែរឥស្សរៈ មិនអាចធំធាត់ និងអាចទាក់ទាញការ ចាប់ អារម្មណ៍ពីសំណាក់បារាំង និងរដ្ឋាភិបាលខ្មែរបានទេ បើសិនគ្មាន ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បញ្ញវន្ត និង ជនជាតិថៃដែលមានចិត្តស្អប់បារាំង និងលោភលន់ចង់បានទឹកដីខ្មែរនៅតំបន់អង្គរ។ ដូច្នេះ តើមតិយោបល់របស់ លោកអ្នកប្រាជ្ញណាម្នាក់ដែលត្រឹមត្រូវជាង? ឬ មួយមានហេតុផលអ្វីផ្សេង? ហើយនរណាអាចជួយផ្ដល់ចម្លើយសមស្រប និងជាក់ស្ដែងតាមព្រឹត្តិការណ៍ នៅក្នុងកំលុងពេលនោះ?
ទោះជាយ៉ាងណាក៏ដោយ រហូតដល់ឆ្នាំ១៩៤៥ ចលនាខ្មែរឥស្សរៈមានអ្នកគាំទ្រដែលមានសមានចិត្តទាំងប្រុសទាំងស្រីប្រហែល ៣០០០នាក់ និងមានកងទ័ពប្រហែល ១០០០នាក់នៅឆ្នាំ១៩៤៦ ដែលអ្នក ទាំងអស់នោះ ត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារដំបូង នៅក្រុងសៀមរាបនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៤៦។ ប្រភពពី wikipedia
រូបភាពពី http://library.cen.com.kh |

រូបភាពពី https://thmeythmey.com |

Reviewed by KID TV LIVE
on
23 June
Rating:
No comments: