អ៊ុន សិទ្ធា មិនប្រកាន់តួឯក តែសំខាន់លើតម្លៃ
តារាប្រុស ដែលកំពុងមានឈ្មោះបោះសំឡេងទាំងក្នុងរឿងភាគបុរាណ និងសម័យ លោក អ៊ុន សិទ្ធា បានប្រាប់ sabay ថា លោកមិនប្រកាន់ថា ទាល់តែដើរតួឯកទើបលោកសម្ដែងនោះទេ គឺតួអ្វីក៏លោកថតដែរ សំខាន់ទៅលើតម្លៃ។
អតីតប្រុសស្អាតលេខ ១ របស់ស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ ២០០៦ លោក អ៊ុន សិទ្ធា តម្លៃខ្លួនរបស់លោកកើនឡើងរហូត គឺខ្ទង់ប្រមាណ ៥ពាន់ដុល្លារ ក្នុងមួយរឿង។
“ពីមួយរឿងទៅមួយរឿង គឺតម្លៃខ្លួនខ្ញុំកើនឡើងរហូត ខ្ញុំអត់អាចគិតថា រឿងណឹង ផលិតកម្មណឹងតម្លៃប៉ុណ្ណឹង ដល់រឿងក្រោយតម្លៃខ្ញុំនៅតែប៉ុណ្ណឹងទៀតអត់ទេ គឺខ្ញុំឡើង។ ក្នុងមួយរឿងក្បែរ ៥ពាន់ទាំងដុំទាំងភាគ បើច្រើនភាគអាចនឹងលើសហ្នឹង តែបើក្រោម៣០សិបភាគ ប្រហែលហ្នឹង៕
ប្រភពពី sabay
អ៊ុន សិទ្ធា មិនប្រកាន់តួឯក តែសំខាន់លើតម្លៃ
Reviewed by KID TV LIVE
on
26 June
Rating:
No comments: