អត្ថន័យពាក្យ ខ្មែរ ដែលបានផ្តល់អត្ថន័យដោយបុគ្គលល្បីៗ
ចៅគាំង
កៈ+មេរ > កមេរ > ក្មេរ > ក្មែរ > ខ្មែរ
កម្វុ > កម្វុ+ជៈ > កម្វុជៈ > កម្ពុជា = ពាក្យនេះមកពីក្សត្រមួយអង្គព្រះនាមសុរន្តកម្វុខ្មែរយើងហៅថាព្រះគម្លង់ (សុរន្ត > សុរិន្ទ សព្វថ្ងៃ)
កេង-វ៉ាន់សាក់
ក+មេ> កមេ>ក្មេរ>ខេ្មរ>ខែ្មរ
ក+ពូជជា>កពូជជា: កម្ពុជា
ត្រឹង ងា
ខែ្មរ> ខេ្មរ>ក្មេរ>ខេ្មរ> ខែ្មរ
កម្ពុជា> ឥសីកម្ពុ+ នាងមេរា។
រស់ សារេត
ខែ្មរ=ខម(មាស)> កម>កមេរុ
កម្ពុជា=ក+ពូជជា= ក្រុមមនុស្សដែលមានពូជពង្សជាល្អ។
រូបភាពពី pjcoggan.wordpress.com |
កៅ-ឈិន
ខែ្មរ= ខេមរៈ មនុស្សរស់នៅដោយមានភាពកេ្សមក្សាន្តជាល្អ
កម្ពុជា= មកពីព្រះថោងបានផ្លាពីនគរគោកធ្លកនៅ កម្ពុជាធិបតី=សុវណ្ណភូមិ។
ឈឹម-ក្រសេម
ខែ្មរ=កេ្មរ>ខេ្មរ កមេរុ= កម្ពុជរដ្ឋ អាស្រ័យក្នុងកុមេរុរដ្ឋ។
Gage Cordes
ខែ្មរ= កម្ពុ+ មេរា> កម្ព+មេរ> កម+មេរ>កេ្មរ>ខែ្មរ
កម្ពុជា= ឥសីកម្ពុ+នាងមេរា=មានបុត្រ២អង្គគឺគេឲ្យឈោ្មះបុត្រ២អង្គនោះថាបុត្រកម្ពជៈ ហើយក៍ឲ្យបុត្រនោះត្រួតត្រាប្រទេសជាតិដែលនាំឲ្យមានពាក្យថា កម្ពុជទេស=ប្រទេសកម្ពុជា។
ភិក្ខុវិរិយបណ្ឌិតោប៉ាងខាត់
កម្វុ + មេរា > កម្វុ + មេរ > កមវ + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មេរ ទៅជា ខ្មែរ។
ប្រភពពី wikipedia
អត្ថន័យពាក្យ ខ្មែរ ដែលបានផ្តល់អត្ថន័យដោយបុគ្គលល្បីៗ
Reviewed by KID TV LIVE
on
23 June
Rating:
No comments: