ទទួលផ្សាយពាណិជ្ជកម្ម 017654668

មន្ទីរពេទ្យ​កាល់ម៉ែត៖ ​នៅ​លើ​ពិភពលោក ការស្លាប់​ដោយ​ជំងឺ​​សរសៃ​ឈាម​ខួរក្បាល (ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន) ឈរ​លំដាប់​លេខ​រៀង​ទី២​


(ភ្នំពេញ)៖ របាយការណ៍ស្រាវជ្រាវរបស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នៅលើពិភពលោកនេះ ការស្លាប់ដោយសារជំងឺសរសៃឈាមខួរក្បាល ឬជំងឺស្ដ្រូក ដែលភាសាសាមញ្ញហៅថា ជាជំងឺស្លាប់មួយចំហៀងខ្លួន ឈរលេខរៀងទី២ បន្ទាប់ពីជំងឺមហារីក ដែលឈរលំដាប់លេខរៀងទី៣ នៃមូលហេតុពិការភាពរបស់អ្នកជំងឺ។

មន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ការប៉ះពាល់សរសៃឈាមខួរក្បាលមាន២បែបធំៗគឺ៖ ការស្ទះសរសៃឈាមខួរក្បាល (Ischemic Stroke) និងការហូរឈាមពីសរសៃ ឈាមខួរក្បាល (Hemorrhagic Stroke)។ ប្រភេទទី១ ជួបប្រទះច្រើនជាងប្រភេទទី២ គឺ៦៨% ទល់នឹង៣២% តាមការសិក្សាទូទៅដែលពិភពលោកបានបង្ហាញ។

គ្រាន់តែក្នុងអំឡុងពេល៥ខែ ដំបូងនៃឆ្នាំ២០១៧ មន្ទីរពេទ្យកាល់ម៉ែត បានទទួលអ្នកជំងឺប៉ះពាល់សរសៃឈាម ខួរក្បាលចូលមកសម្រាកព្យាបាលរហូតដល់ចំនួន៦១៤ករណី ក្នុងចំណោមករណីដែលជាជំងឺមិនឆ្លង។

តាមតួលេខស្ថិតិ នៃមន្ទីរពេទ្យអំឡុងពេល៥ខែនេះ បង្ហាញឲ្យឃើញថា ក្នុងចំណោមប្រភេទជំងឺមិនឆ្លង (NCD, Non Communicable Diseases) ជំងឺស្ទះសរសៃឈាមខួរក្បាលនេះ នៅលំដាប់ទី៣ បន្ទាប់ពីជំងឺបេះដូង។

ដោយឡែកជំងឺមហារីក ស្ថិតនៅលំដាប់លេខរៀងទី១ ក្នុងចំណោមករណីជំងឺមិនឆ្លង ដែលចូលមកសម្រាកក្នុងមន្ទីរពេទ្យរយៈពេល ៥ខែ ដំបូងក្នុងឆ្នាំ២០១៧។

សូមបញ្ជាក់ថា មូលហេតុចម្បង២ ដែលនាំឲ្យកើតមានជំងឺបេះដូង និងប៉ះពាល់សរសៃឈាមខួរក្បាលនោះគឺ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលមិនបានទទួលការព្យាបាល និងតាមដានបានល្អត្រឹមត្រូវ៕


ប្រភពពី khmertalking
មន្ទីរពេទ្យ​កាល់ម៉ែត៖ ​នៅ​លើ​ពិភពលោក ការស្លាប់​ដោយ​ជំងឺ​​សរសៃ​ឈាម​ខួរក្បាល (ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន) ឈរ​លំដាប់​លេខ​រៀង​ទី២​ មន្ទីរពេទ្យ​កាល់ម៉ែត៖ ​នៅ​លើ​ពិភពលោក ការស្លាប់​ដោយ​ជំងឺ​​សរសៃ​ឈាម​ខួរក្បាល (ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន) ឈរ​លំដាប់​លេខ​រៀង​ទី២​ Reviewed by KID TV LIVE on 23 June Rating: 5

No comments:

Powered by Blogger.