លែងបារម្ភរឿងរកសំលៀកបំពាក់អោយសមជាមួយរូបរាងទៀតហើយ
១. អ្នកមានរាងដូចផ្លែប៉ោម (រីកលើ តូចក្រោម)
• អ្នកគួរជ្រើសរើស រូបឬអាវ ដែលរំភាយពីក្រោមដើមទ្រូងចុះ មានកស្រួច ឬរូបខ្លីក្រវ៉ាត់ចង្កេះ ឬរូបរាងដូចអក្សរ A ក៏បាន។
• ចៀសវាងអាវក្រៅរឹបរាងសាច់ក្រណាត់ អាវរងាររលុងៗ ឬអាវមានជីពសំពីងសំពោងច្រើន និងងាកមកជ្រើសរើសអាវបែបសារូរំភាយៗ ឬអាវវែងដូចរ៉ូបក៏បាន។
• ចៀសវាងខោខូវប៊យរឹបរាង និងខោរឹបជាមួយអាវខ្លី។ ជម្រើសល្អបំផុតសម្រាប់អ្នកគឺខោជើងប៉ាត់។
• សម្រាប់ការប្រើខ្សែក្រវ៉ាត់ អ្នកគួរដាក់នៅពីក្រោមដើមទ្រូង ដើម្បីជួយឲ្យអ្នក មើលទៅមានចង្កេះមានរាងស្អាតជាងមុន។
២. អ្នកមានរាង ដូចផ្លែសារី (តូចលើ រីកក្រោម)
• អ្នកត្រូវចេះតុបតែងស្មា ឲ្យមើលទៅធំ និងស្មើ ដោយប្រើកន្សែងបង់ក និងខ្សែក មានពណ៌ចម្រុះ។
• អ្នកគួរជ្រើសរើស រ៉ូប ឬអាវដែលមានក្រឡា ឬផ្កាតុបតែងច្រើន ព្រមទាំងមានដៃគ្របស្មា ឬដៃប៉ោងផងទើបជាការប្រសើរ។
• ចៀសវាងខោរឹប ខោត្រឹមជង្គង់ សំពត់ខ្លី និងសំពត់ស្វារ៉េ និងងាកមកជ្រើសរើស ខោកាត់ធម្មតា ឬសំពត់ដូចអក្សរ A ក៏បាន។
• ជាពិសេសជ្រើសរើសពណ៌ខោ ឬសំពត់ដិតៗជាមួយអាវពណ៌ភ្លឺ និងស្រាល ទើបជាការប្រសើរ។
៣. អ្នកមានរាង ត្រង់ស្មើ (គ្មានចង្កេះ គ្មានរាង)
• ជ្រើសរើសរ៉ូបដែលមានរំភាយមួយកំណាត់ខាងក្រោម ព្រមទាំងដាក់ខ្សែក្រវ៉ាត់ ជួយឲ្យមើលឃើញចង្កេះផងទើបសក្តិសម
• ពាក់អាវប្រវែងត្រឹមត្រគាក ព្រមទាំងមានរំភាយតាមស្មា និងខ្លួនផងក៏កាន់តែល្អ
• ជ្រើសរើសអាវក្នុង ដែលជួយលើកដើមទ្រូង ដើម្បីឲ្យឃើញរាងចង្កេះខ្លះ
• ជាពិសេស អ្នកអាចជ្រើសរើសអាវក្រៅ អាវយឺត និងរ៉ូប មានចង្កេះផាយ ដើម្បីឲ្យមានរាង និងស្រស់ស្អាតខ្លាំង។
៣. អ្នកមានរាងចង្កេះអង្រ្កង
• អ្នកត្រូវចេះជ្រើសរើស សម្លៀកបំពាក់រឹបៗ ដែលបង្កើនភាពទាក់ទាញ ត្រង់ត្រគាកឲ្យបានកាន់តែខ្លាំង
• ចៀសវាងខោអាវធំៗ រលុងៗ ពីព្រោះវាបិទបាំងរាងកាយដ៏ស៊ិចស៊ីរបស់អ្នក
• អ្នកត្រូវជ្រើសរើស អាវទ្រនាប់ឲ្យបានត្រឹមត្រូវផង ពីព្រោះអាវក្នុងប្រភេទអត់ដៃ ឬបែបសាច់ក្រណាត់គ្មានឆ្អឹង អាចធ្វើឲ្យដើមទ្រូងអ្នកមើលទៅធ្លាក់ មិនស៊ីជាមួយរាងឡើយ
• អាវ ឬរ៉ូបមានកស្រួច ព្រមទាំងសំពត់ និងអាវរឹបរាង សុទ្ធតែជាជម្រើសល្អបំផុត សម្រាប់អ្នកមានរាងស្អាតបែបនេះ៕

Reviewed by KID TV LIVE
on
25 June
Rating:
No comments: